ប្រាសាទអង្គរធំ
អង្គរធំគឺជារាជធានីចុងក្រោយគេបង្អស់ និងឋិតថេរជាងគេនៃសម័យអង្គរ រហូតដល់សតវត្សរ៍ទី១៥ ដែលជារាជធានីដ៏អស្ចារ្យមួយ និងជាកន្លែងសាសនា និងរដ្ឋបាលនៃអាណាចក្រខ្មែរ។ ទីក្រុងនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២២០) (មរណនាមៈ មហាបរមសង្គតបទ)។ ទីក្រុងនេះគ្របដណ្តប់លើផ្ទៃដីដែលមានទំហំ៩គីឡូម៉ែត្រក្រឡា ដែលមានពូជនីយដ្ឋានជាច្រើនបន្សល់ទុកតាំងពីសម័យមុនៗមក និងសម័យព្រះបាទជ័យវរ្ម័នទី៧ និងអ្នកស្នងរាជពីអង្គបានកសាងជាបន្តបន្ទាប់។
នៅចំកណ្តាលនៃទីក្រុងនេះមានប្រាសាទមួយតំណាងអោយព្រះបាទជ័យវរ្ម័នទី៧គឺប្រាសាទបាយ័ន។ អង្គរធំត្រូវបានកសាងជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៧ និងជាមជ្ឈមណ្ឌលនៃស្ថាបនាសំនង់នានារបស់ព្រះអង្គ។ សិលាចារិកមួយដែលគេបានរកឃើញនៅរាជធានីបញ្ជាក់ថាព្រះបាទជ័យវរ្ម័នទី៧ជាកូនកំលោះ និងរាជធានីជាកូនក្រមុំរបស់ទ្រង់។
ពាក្យថាអង្គរធំ គឺមានន័យថាជារាជធានី ឬជាទីក្រុងដែលធំ។ រាជធានីនេះបានកសាងឡើងតាំងពីចុងសតវត្សរ៍ទី៩ ដោយព្រះបាទយសោវរ្ម័នទី១ មានឈ្មោះថា យសោធរបុរ ឬគ្រីយសោធរបុរ តាមសិលាចារិក។ តាមសិលាចារិកសម័យកណ្តាលខ្លះទៀតថាអង្គរធំ គឺហៅថាមហានគរ ឬឥន្ទ្រប្រស្ថបុរី ដែលមានទំរង់អាចយកជាការបាន គឺឥន្រ្ទប្រគ្ថ ឥន្ទីប្រាស់ ឥន្ទិបដ្ថ។
អត្ថបទដកស្រង់ចេញពី http://km.wikipedia.org
No comments:
Post a Comment