ប្រាសាទក្រវាន់
ប្រាសាទក្រវាន់មានទីតាំងស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទនេះត្រូវបានកសាងនៅឆ្នាំ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិសដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះប្រហែលជាត្រូវបានសាងសង់ ដោយមន្ត្រីកាត់ក្តីជាន់ខ្ពស់ម្នាក់។ ទោះបីជាប្រាសាទនេះមានលក្ខណៈតូចតែចម្លាក់នៅ ឥដ្ឋមានលក្ខណៈល្អឥតខ្ទោះ។ ប្រាសាទនេះមានតួរប៉មប្រាំដែលបែរមុខទៅទិសខាងកើត។
រហូតមកដល់សព្វថ្ងៃ គេពុំទាន់ស្រាវជ្រាវដឹងច្បាស់អំពីឈ្មោះដើមនៃប្រាសាទនេះនៅឡើយ។ តាមសៀវភៅបរទេសភាគច្រើនដែលស្តាប់ពុំច្បាស់នូវសម្ដីនៃអ្នកស្រុកដើមនិយាយទៅជាសរសេរ ក្រវាញ តែតាមការណ៍ពិតប្រជាជនហៅប្រាសាទនេះថា ក្រវាន់ (អានថា ក្រវ៉ាន់) ព្រោះប្រជាជនយល់ថាក្រវាន់នេះជាឈ្មោះដើមឈើដែលសម្បូរដុះនៅម្ដុំនោះ។ តាមសៀវភៅវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យបោះពុម្ពគ្រាទី៥ ព.ស.២៥១១ គ.ស.១៩៦៧ ក្រវាន់ជាឈ្មោះឈើមួយប្រភេទមានផ្កាក្រអូបឈ្ងុយ ស្រដៀងនឹងក្លិនចេកនួនទុំ។
អត្ថបទដកស្រង់ចេញពី http://km.wikipedia.org
No comments:
Post a Comment