Thursday, August 7, 2014

ប្រាសាទ​តុបខាងលិច

ប្រាសាទ​តុបខាងលិច




     ប្រាសាទ​​តុប​ខាង​លិច ជា​ប៉ម​ដ៏​តូច និង​មាន​សភាព​ទ្រុឌទ្រោម ​ឈរ​នៅ​ក្នុង​កន្លែង​ដ៏​ស្ងប់ស្ងាត់​នៃ​អង្គរ​ធំ។ សិលាចារឹក​ប​ង្ហាញ​ថា កន្លែង​នេះ​ត្រូវ​បាន​ប្រើប្រាស់ នៅ​ដើម​សតវត្ស​ទី​៩ ប៉ុន្តែ​រចនាប័ទ្ម​ពេល​បច្ចុប្បន្ន គឺ​នៅ​ក្រោយ​​សម័យ​អង្គរ។ សម្ភារៈ​ពី​សតវត្ស​ទី​១០ និង​ទី​១១ ត្រូវ​បាន​ប្រើប្រាស់​ម្ដង​ទៀត សម្រាប់​រចនាប័ទ្ម​នៅ​ពេល​នោះ ដែល​ប្រហែល​ជា​ត្រូវ​បាន​ផ្ដុំគ្នា​នៅ​សតវត្ស​ទី​១៣។ រូប​ចម្លាក់ នៅ​មាន​ដល់​ពេល​បច្ចុប្បន្ន គឺ​​រូប​ព្រះ​ពុទ្ធ ដែល​ខ្លះ​បាន​ធ្វើ​ឡើង​ក្នុង​សតវត្ស​ទី​១៧។





No comments:

Post a Comment