Thursday, August 7, 2014

ប្រាសាទ​ភិមានអាកាស

ប្រាសាទ​ភិមានអាកាស




     ប្រាសាទ​ភិមានអាកាស​ កសាង​​នៅ​ចុង​សតវត្ស​ទី​១០ និង​ដើម​សតវត្ស​ទី​១១ ព្រះ​បាទ​រាជេន្រ្ទវរ្ម័ន​ទី​២ បាន​កសាង​ប្រាសាទ​ភិមានអាកាស​ស្ថិត​ក្នុង​ទី​ធ្លា ព្រះ​បរមរាជវាំង​សំរាប់​គោរព​បូរ​ជារបស់​ទ្រង់ ប្រាសាទ​នេះ​ត្រូវ​បាន​អភិសេក ដំបូង​ដោយ មាន​ប្រាង្គមាស​តាម​សំដី​អ្នក​ដំណើរ​ចិន​ឈ្មោះ ជីវ តាក្វាន់ ហើយ​វា​មាន ទំនាក់​ទំនង​ដល់​រឿង​ព្រេង ដំណាល​ថា​ប្រាង្គ​មាស​នៅ​ក្នុង​ព្រះ​បរមរាជវាំង​អង្គរ​ដែល​ជា​កនែ្លង​ព្រលឹង ​នាគ​រាជ​ក្បាល​៩ បាន​រស់​នៅ និង​បាន​ប្រែក្រទ្បា​ខ្លួន​ជា​ស្រី​ស្អាត​ម្នាក់​ចំពោះ​ព្រះ​អង្គ ដើម្បី​រួម​ដំណេក​ជាមួយ​ទ្រង់​រៀង​រាល់​យប់​ នៅ​លើ​ប្រាង្គ​មាស​នេះ​មុន​ពេល​ព្រះអង្គ​ចូល​បន្ទប់​អគ្គមហេសី និង​ស្រី​ស្នំ​ផេ្សងៗ​ទៀត ប្រសិន​ព្រះអង្គ​បាត់​មួយ​យប់ គេ​ជឿ​ថា​ទ្រង់​នឹង​ស្លាប់​កនែ្លង​ខាង​ជើង និង​ខាង​ត្បូង​បាន​កើត​ឡើង​នៅ​សតវត្ស​ទី​១១ គេ​ជឿជាក់​ថា ​កនែ្លង​ទាំង​ពីរ​នេះ​គឺ​ជា​ឃ្លាំង ប៉ុនែ្ត​ប្រភព​ផេ្សង​ទៀត និយាយ​ថា​កនែ្លង​ពីរ​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ទុក​ទទួល​ភ្ញៀវ​បរទេស​ថានៈ​ខ្ពង់ខ្ពស់។



     ប្រាសាទភិមានអាកាស ឬ ប្រាសាទ​វិមាន​អាកាស​ជា​ប្រាសាទ ​មួយ​ដែល​កសាង​ឡើង​អំពី​ថ្មភក់​នៅ​លើ​ជើង​គ្រឹះ​ថ្ម​បាយ​ក្រៀម​មាន​បីជាន់​ស្រដៀង​នឹង​ប្រាសាទ​ពីរ៉ាមីដ​។ កម្ពស់​នៃ​ជើង​គ្រឹះ​ប្រាសាទ​វិមានអាកាស​ទាំង​បី​ជាន់​ប្រហែល​ជា ១២ ម៉ែត្រ​មាន​សណ្ឋាន​ជា​បួន​ជ្រុង​ទ្រវែង​មាន​ជណ្តើរ​ចោត​ទាំង​បួន​ផ្នែក​។ ចំណែក​ឯ​ផ្លូវ​ចូល​ទស្សនា​ព្រះ​រាជ​វាំង​ត្រូវ​ដើរ​ឆ្លង​កាត់​ជើង​គ្រឹះ ​ឡើង​លើ​ព្រះ​ពន្លា​ខ្ពស់​ទៅ​តាម​ជណ្តើរ​គ្រុឌ​ព្រោះ​ព្រះ​រាជ​វាំង​នេះ តាំង​នៅ​លើ​ព្រះ​ពន្លា​ខ្ពស់​ពេល​ណា​យើង​ឡើង​ទៅ​កាន់​ព្រះ​ពន្លា​នឹង​ឃើញ បដិមាផុសរូបសិង្ហ​រចនាបថ​សម័យ​បាយ័ន​ឈរ​យ៉ាង​អង់​អាច​នៅ​ក្បាល​ជណ្តើរ ​ទាំង​សង​ខាង​។ នៅ​លើ​ព្រះ​ពន្លា​នេះ​នៅ​មាន​ស្លាកស្នាម​ការ​សង់​ព្រះ​ពន្លា​ក្នុង​រជ្ជកាល ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​គេ​ប្រើ​សម្រាប់​រាជ​ការ​ត្រួត​ពល ឬ​ប្រារព្ធ​វិធី​ខាង​សាសនា​ផ្សេងៗ។


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org







No comments:

Post a Comment