Thursday, August 7, 2014

ប្រាសាទបាយ័ន

ប្រាសាទបាយ័ន




     ប្រាសាទបាយ័ន ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ក្រុង​អង្គរ​ធំ។ ​ប្រាសាទ​នេះ​កសាង​នៅ​ចុង​គ្រិស្តសតវត្សរ៍​ទី​១២ និង​ដើម​គ្រិស្ត​សតវត្សរ៍​ទី​១៣ ដោយ​ព្រះ​បាទ​ជយវរ្ម័ន​ទី៧។ ប្រាសាទ​នេះ​មាន​តួ​ប៉ម​នីមួយៗ មាន​មុខ​បួន ដែល​មាន​កំពូល​៤៩ និង​កំពូល​ក្លោងទ្វារ​ចូល​៥​ទៀត សរុប​ទាំងអស់៥៤​កំពូល ដែល​តំណាង​ឲ្យ​ខេត្ត​ក្រុង​ខ្មែរ​ទាំង​៥៤ នៅ​សម័យ​កាល​នោះ។ មាន​អ្នក​ប្រាជ្ញ​មួយ​ចំនួន បាន​គិត​ថា មុខ​ទាំង​៤ នោះ​តំណាង​ឲ្យ​ព្រះ​ពោធិ​សត្វ​លោកេស្វរៈ អ្នក​ខ្លះ​ទៀត​គិត​ថា ជា​រូប​តំណាង​ព្រះ​បាទ​ជយ​វរ្ម័នទី៧។



     ប្រាសាទ​បាយ័ន​មាន​ប្លង់​បី​ជាន់។ ជាន់​ទី១ និង​ទី​២ មាន​ថែវ​ដែល​មាន​ចុម្លាក់​ដ៏​ល្អ។ ប្រាង្គ​នៅ​កណ្តាល​១៦ និង​ស្ថិត​នៅ​ជាន់​ទី​៣ មាន​រាង​កាក​បាទ។ សំណង់​ប្រាសាទ​បាយ័ន​មាន​លក្ខណៈ​ស្មុគស្មាញ​ទាំងថែវ ផ្លូវ​ដើរ​និងជណ្តើរ។ ក្រៅ​ពី​ទឹក​មុខ​ញញឹម​នៃ​រូប​បាយ័ន ប្រាសាទ​នេះ​មាន​ចម្លាក់​ដ៏​ល្អ​ប្រណីត ដែល​រៀបរាប់​ពី​រឿង​ទេវកថា​នៅ​ថែវ​ខាង​ក្នុង និង​ខាង​ក្រៅ រៀបរាប់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​សម័យ​អង្គរ​ មាន​ទាំង​ផ្សារ ការ​នេសាទ ពិធី​បុណ្យ ល្បែង​ប្រដាល់ ជល់​មាន់ ។ល។ និង​ថែម​ទាំង​មាន​ការ​រៀបរាប់​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ចម្បាំង និង​ព្យុហយាត្រា​ជាដើម។ ចម្លាក់​នោះ​ឆ្លាក់​បាន​ជ្រៅ​ជាង​នៅ​ប្រាសាទ​អង្គរវត្ត​ តែ​មាន​លក្ខណៈ​សាមញ្ញ។ ទិដ្ឋភាព​នៃ​ចម្លាក់​បង្ហាញ​ដោយ​ផ្ទាំង​តាម​ជួរ​ពីរ​ ឬ​បី​ជួរ។


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org









No comments:

Post a Comment